ក្នុងនាមជាភ្ញៀវទេសចរណ៍ទីមួយលាន មកកាន់សារមន្ទីរក្វាងនិញក្នុងឆ្នាំ ២០២៥ លោក Lionel Klotz (កាណាដា) បានទទួលអំណោយពិសេសពីថ្នាក់ដឹកនាំសារមន្ទីរ (រូបថត៖ VOV) |
ក្នុងឱកាសនេះ លោក Lionel បានទទួលអំណោយពិសេសមួយ៖ គំរូខ្នាតតូចនៃសារមន្ទីរដែលឆ្លាក់ពីធ្យូងថ្ម។
“មកទីនេះ និងទទួលបានអំណោយទាំងនេះ ខ្ញុំពិតជាសប្បាយចិត្តណាស់។ គ្រប់ទីកន្លែងដែលខ្ញុំទៅដល់ ខ្ញុំចង់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌នៃកន្លែងនោះ។ ហើយសារមន្ទីរនេះគឺជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលធ្វើឱ្យដំណើរកម្សាន្តរបស់ខ្ញុំមិនអាចបំភ្លេចបាន។ ខ្ញុំក៏បានទស្សនាតាមដងផ្លូវនៅទីនេះ និងសាកល្បងម្ហូបក្នុងស្រុកមួយចំនួនផងដែរ”។
រួមគ្នាជាមួយលោក Lionel គណៈប្រតិភូភ្ញៀវទេសចរមកពីប្រទេសជាច្រើនបានទៅទស្សនាសារមន្ទីរខេត្តក្វាង និញដែលបង្ហាញពីរុក្ខជាតិ និងសត្វដ៏សម្បូរបែបនៃឈូងសមុទ្រ ហាឡុង ក៏ដូចជាប្រវត្តិសាស្ត្រ និងវប្បធម៌ពិសេសរបស់ក្រុមជនជាតិភាគតិចក្នុងតំបន់។
ឆ្នាំនេះជាលើកដំបូងដែលសារមន្ទីរខេត្ត ក្វាង និញ បានស្វាគមន៍ភ្ញៀវទេសចរចំនួន ១ លាននាក់ ដែលលើសពីឆ្នាំមុនចំនួន ៧៦០.០០០ នាក់។ លោក ដូ ឃ្វីត ទៀន នាយកសារមន្ទីរ ក្វាង និញ បានឲ្យដឹងថា សារមន្ទីររំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរចំនួន ១,១ លាននាក់នៅឆ្នាំនេះ និងខិតខំដើម្បីកំណើនជាបន្តបន្ទាប់នៅឆ្នាំ ២០២៦។
“នៅពេលខាងមុខ សារមន្ទីរ ក្វាង និញ នឹងបន្តច្នៃប្រឌិតខ្លឹមសារ និងវិធីសាស្រ្តរបស់ខ្លួន ផ្លាស់ប្តូរកន្លែងតាំងពិព័រណ៍របស់ខ្លួន និងអនុវត្តបច្ចេកវិទ្យា 3D និងបច្ចេកវិទ្យានិម្មិត។ ជាពិសេស យើងនឹងណែនាំសេវាកម្មដើម្បីបង្កើនបទពិសោធន៍សម្រាប់ភ្ញៀវទេសចរ តាមនោះ រួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍នៅក្វាង និញ”៕

