ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំសហភាពអ៊ឺរ៉ុប (EU) ស្តីពីផែនការស្តារសេដ្ឋកិច្ចក្រោយ Covid-19 នៅទីក្រុងព្រុចសែលប្រទេសប៊ែលហ្សិក (រូបថត៖ THX / TTXVN)

ប៉ុន្តែក្រោយរយៈពេល ១២ ម៉ោងនៃការចរចាដ៏តឹងតែងទាំងនៅក្នុងសម័យប្រជុំពេញអង្គ និងក្នុងក្រុមតូចៗ ថ្នាក់ដឹកនាំនៃប្រទេសសមាជិកទាំង ២៧ ក្នុង EU មិនអាចឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីផែនការសម្រាប់កញ្ចប់ចំណាយនេះទេ។

មូលហេតុដោយសារ នាយករដ្ឋមន្រ្តី អូទ្រីសលោក Sebastian Kurz បានច្រានចោលសំណើនាបច្ចុប្បន្ននៃកញ្ចប់ ជួយឧបត្ថម្ភសេដ្ឋកិច្ច ខណៈដែលនាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte បានបដិសេធដកចេញសំណើររបស់ខ្លួន ស្តីពីការគ្រប់គ្រងយ៉ាងតឹងរឹងចំពោះការចំណាយលើបណ្តាប្រទេសនានានៅអឺរ៉ុបខាងត្បូង ដូចជាប្រទេសអេស្ប៉ាញនិងអ៊ីតាលីផងដែរ៕