យោងតាមប្រធាន EC លោកស្រី Ursula von der Leyen សំណើខាងលើបានគិតគូរពីការព្រួយបារម្ភស្ទើរតែទាំងអស់របស់បែលហ្ស៊ិកថា ជម្រើសនេះអាចបង្កើតហានិភ័យផ្នែកច្បាប់ និងហិរញ្ញវត្ថុ ប្រសិនបើរុស្ស៊ីដាក់ពាក្យប្តឹង។ ក្រៅពីបែលហ្ស៊ិក សំណើនេះក៏ផ្តោតលើស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុបដែលកាន់កាប់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកផង ដែរ។ ជម្រើសដែលនៅសល់ - ប្រាក់កម្ចីដែលផ្អែកលើថវិការបស់សហភាពអឺរ៉ុប - តម្រូវឱ្យមានការឯកភាពគ្នាពីប្រទេសទាំង ២៧។ ទោះជាយ៉ាងណាក៏ដោយ ជម្រើសនេះអាចពិបាកក្នុងការសម្រេចបាន ដោយសាររដ្ឋាភិបាលហុងគ្រី បានជំទាស់ម្តងហើយម្តងទៀតចំពោះកញ្ចប់ជំនួយរបស់អឺរ៉ុបសម្រាប់អ៊ុយក្រែន៕