សារនេះបានដាក់ចេញ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសផែនការដាក់ពន្ធលើការនាំចូលពី EU។

ថ្លែងក្នុងសន្និសីទឯកអគ្គរដ្ឋទូតមកពីប្រទេសជាសមាជិកសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏ស៊ីជម្រៅរវាង EU និងអាមេរិក ដោយកត់សម្គាល់ថា ទំនាក់ទំនងបានជួយបង្កើតការងាររាប់លានកន្លែងនៅ EU និងអាមេរិក។ បច្ចុប្បន្នទំហំពាណិជ្ជកម្មសរុបរវាងសហភាពអឺរ៉ុបនិងអាមេរិកមានប្រមាណ ១.៥០០ ពាន់លានដុល្លារអាមេរិក។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចឆ្លងមហាសមុទ្រអាត្លង់ទិក ប្រធាន EC បានឲ្យដឹងថា EU ចង់រក្សានិងជំរុញកិច្ចសហប្រតិបត្តិការនេះ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចារយ៉ាងតឹងរ៉ឹងនៅពេលចាំបាច់ ដើម្បីស្វែងរកដំណោះស្រាយចំពោះភាពខុសគ្នា និងដាក់មូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូប្រកបដោយនិរន្តរភាពជាង៕