ប្រធាននាយកដ្ឋានសារព័ត៌មាន គណៈកម្មការឃោសនាអប់រំនិងចលនាប្រជាជនមជ្ឈឹម លោក Tong Van Thanh ថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ TTXVN

របាយការណ៍អំពីការងារសារព័ត៌មានក្នុងឱកាសបុណ្យតេត ឆ្នាំម្សាញ់ សប្ដស័ក ២០២៥នេះ ប្រធាននាយកដ្ឋានសារព័ត៌មាន គណៈកម្មការឃោសនាអប់រំនិងចលនាប្រជាជនមជ្ឈឹម លោក Tong Van Thanh បានឲ្យដឹងថា វិទ្យុសម្លេង និងទូរទស្សន៍មានកម្មវិធីពិសេសជាច្រើនដោយបានទាក់ទាញការយកចិត្តទុកដាក់ពីទស្សនិកជន ដូចជា៖ វិទ្យុសម្លេងវៀតណាម ផ្សាយកម្មវិធីពិសេសអបអរសាទរការឆ្លងឆ្នាំថ្មី ស្វាគមន៍ឆ្នាំថ្មីដ៏ខ្លាំងមាំមួន -ថាមវន - ឈានចូលយុគសម័យថ្មី។

អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) លោក Do Tien Sy។ រូបថត៖ TTXVN

ក្នុងសន្និសីទនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) លោក Do Tien Sy បានចាត់ទុកថា នាពេលកន្លងមក វិទ្យុសម្លេងវៀតណាមតែងតែធ្វើបច្ចុប្បន្នភាព ព័ត៌មានថ្មីៗ ខ្លឹមសារទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច សង្គម សន្តិសុខ នយោបាយ ការពារជាតិ កិច្ចការបរទេស។ល។ អានុវត្តការងារឃោសនាក្រោមប្រធានបទ៖ យុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម៖ “មកទល់ពេលនេះ វិទ្យុសម្លេងវៀតណាម មានបទភ្លេងផ្លូវការ សម្រាប់កម្មវិធីយុគសម័យស្ទុះឈានទៅមុខ។ តាមរយៈកម្មវិធីនយោបាយ សិល្បៈ VOV ចរាចរណ៍ និងកម្មវិធីផ្សេងៗទៀត។ VOV ក៏បានតម្រង់ទិស និងផលិតខ្លឹមសារដ៏សម្បូរបែបជាច្រើននៅលើវេទិកានិងរលកវិទ្យុរបស់ខ្លួន”៕