នៅក្នុងសិក្ខាសាលានេះ លោក Manan Agarwal នាយកក្រុមហ៊ុនប្រឹក្សាយោបល់ KrayMan Consultants LLP អ្នកជំនាញផ្នែកប្រឹក្សាពាណិជ្ជកម្ម ពន្ធ និងនីតិវិធីរដ្ឋបាលនៅប្រទេសឥណ្ឌា បានផ្តល់អនុសាសន៍សម្រាប់សហគ្រាសវៀតណាមក្នុងការវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងទីផ្សារឥណ្ឌា។ លើសពីនេះ រដ្ឋាភិបាលឥណ្ឌាក៏ផ្តោតលើការកែទម្រង់គោលនយោបាយនាំចេញ-នាំចូល លើកទឹកចិត្តដល់ការអភិវឌ្ឍន៍ផលិតកម្ម វាយនភ័ណ្ឌ ថាមពលកកើតឡើងវិញ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
សិក្ខាសាលាអនឡាញ “ថវិកាឥណ្ឌាឆ្នាំ ២០២៥ និងឱកាសសម្រាប់សហគ្រាសវៀតណាមវិនិយោគនៅឥណ្ឌា”។ រូបថត៖ Phan Tùng/VOV – New Delhi |
ថ្លែងមតិនៅសិក្ខាសាលានេះ លោក Bui Trung Thuong ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌាបានសង្កត់ធ្ងន់ថា គោលនយោបាយថ្មីរបស់ឥណ្ឌាគឺជាឱកាសដ៏ល្អសម្រាប់សហគ្រាសវៀតណាមក្នុងការវិនិយោគ សហប្រតិបត្តិការ និងពង្រីកការអភិវឌ្ឍន៍ក្នុងទីផ្សារនេះ។ លោកបានបញ្ចាក់ថា ស្ថាប័នពាណិជ្ជកម្មវៀតណាមនៅឥណ្ឌានឹងបន្តរួមដំណើរ និងជួយសហគ្រាសវៀតណាមក្នុងការតភ្ជាប់ វិនិយោគ និងអភិវឌ្ឍន៍នាពេលខាងមុខ។
បន្ទាប់ពីសន្និសីទ ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌាបានផ្ញើឯកសារ និងការវិភាគលម្អិតអំពីថវិកាឆ្នាំ ២០២៥-២០២៦ ដល់សហគ្រាសដែលចូលរួមសិក្ខាសាលា ដើម្បីជួយឧបត្ថម្ភសហគ្រាសវៀតណាមយល់កាន់តែច្បាស់អំពីទីផ្សារឥណ្ឌា៕

