មុននោះ អគ្គលេខាធិការគណបក្សដើម្បីប្រទេសថៃ លោក Sorawong Thienthong បានឲ្យដឹងថា សម្ព័ន្ធភាពដែលដឹកនាំដោយគណបក្សដើម្បីប្រទេសថៃ នៅតែរក្សាសាមគ្គីភាព។ គណបក្សនយោបាយក្នុងសម្ព័ន្ធភាពនឹងជួបប្រជុំគ្នាក្នុងពេលឆាប់ៗនេះ ដើម្បីយល់ព្រមលើការតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីទី ៣១ របស់ប្រទេសថៃ។ លោក Sorawong បានបញ្ជាក់ថា ក្នុងនាមជាគណបក្សធំជាងគេក្នុងសម្ព័ន្ធភាព គណបក្សដើម្បីប្រទេសថៃ មានសិទ្ធិតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីពីគណបក្សនេះ។

លោក Chaikasem Nitisiri បេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនពីររូបនៃគណបក្សដើម្បីប្រទេសថៃសម្រាប់មុខតំណែងជានាយករដ្ឋមន្ត្រី ។ រូបថត៖ Thaienquirer

នារសៀលថ្ងៃដដែល តុលាការធម្មនុញ្ញថៃ បានសម្រេចដកដំណែងរបស់នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ពីបទបំពានរដ្ឋធម្មនុញ្ញ ក្នុងការតែងតាំងបុគ្គលដែលមិនគោរពតាមក្រមសីលធម៌ឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រី។ សាលក្រមនេះបានធ្វើឲ្យលោក Srettha Thavisin ត្រូវបានដកតំណែង បន្ទាប់ពីកាន់តំណែងមិនដល់មួយឆ្នាំប៉ុណ្ណោះ។ សាលក្រមនេះក៏បានលុបចោលមុខតំណែងទាំងអស់នៅក្នុងគណៈរដ្ឋមន្ត្រី ប៉ុន្តែរដ្ឋមន្ត្រីនានានឹងបន្តកាន់តំណែងជាបណ្តោះអាសន្ន៕