លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។ |
"ក្រៅពីកម្លាំងផ្ទៃក្នុង ទីក្រុងហូជីមិញត្រូវការការគាំទ្រនិងជំនួយពីមិត្តភ័ក្តិ និងដៃគូអន្តរជាតិ តាមរយៈស្ពានដ៏សកម្មរបស់ស្ថានកុងស៊ុល ការិយាល័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វប្បធម៌ អង្គការអន្តរជាតិ សមាគមធុរកិច្ចបរទេសក្នុងទីក្រុង។ ខ្ញុំសង្ឃឹមថា មិត្តនឹងចាត់ទុកទីក្រុងជាដំបូលផ្ទះទីពីររបស់ខ្លួន ហើយរួមចិត្ត រួមគំនិតជាមួយរដ្ឋបាលនិងប្រជាជនទីក្រុងហូជីមិញ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី”។
ក្នុងពិធីនេះ លោកស្រី Josefine Wallat អគ្គកុងស៊ុលនៃសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅទីក្រុងហូជីមិញ ប្រធានគណៈប្រតិភូកុងស៊ុលប្រចាំទីក្រុងហូជីមិញ បានអះអាងថា៖ “សហគ្រាសបរទេសជាច្រើនកំពុងឆ្ពោះទៅវៀតណាម ជាពិសេសទីក្រុងហូជីមិញ និងបណ្តាខេត្តជិតខាងដើម្បីធ្វើការវិនិយោគផ្ទាល់បន្ថែមទៀត។ វៀតណាមកំពុងមានឋានៈដ៏អស្ចារ្យ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន។ លើសពីនេះ ប្រជាជនវ័យក្មេង និងស្វាហាប់គឺជាអត្ថប្រយោជន៍ដ៏ធំមួយ។ ដើម្បីបន្តទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស វៀតណាមត្រូវកំណត់គោលដៅក្លាយជាទីមកដល់កំពូល ដោយបង្កលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិនក្នុងតំបន់”៕

