ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ An Dang/TTXVN)

ចូលរួមក្នុងពិធីមានវត្តមានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម; នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ; ប្រធានរដ្ឋសភា លោក ត្រិន ថាញ់ មិន; ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ដូ វាន់ ចៀន; រួមជាមួយអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ ថ្នាក់ដឹកនាំស្ថាប័ន និងអង្គការមជ្ឈឹម។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ ដែលជាអ្នកដឹកនាំដ៏ឈ្លាសវៃ វីរៈបុរសរំដោះជាតិ ដែលបានដឹកនាំបក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាមទទួលបានជ័យជំនះដ៏ត្រចះត្រចង់ ធ្វើឲ្យប្រជាជននិងប្រទេសវៀតណាមប្រកបដោយវិបុលភាព៕