ថ្នាក់ដឹកនាំនៃបក្សនិងរដ្ឋវៀតណាមអបអរសាទរប្រជាជនឡាវក្នុងឱកាសខួបលើកទី ៥០ នៃទិវាបុណ្យជាតិឡាវ។ (រូបថត៖ daibieunhandan.vn)
នាយប់ថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ ស្ថានទូតឡាវបានរៀបចំពិធី ជប់លៀងអបអរសាទរខួបលើកទី ៥០ ទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៥ - ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥)។ អញ្ជើញចូល រួមពិធីជប់លៀងរួមមាន លោកស្រី Bui Thi Minh Hoai ប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាម; លោក Nguyen Xuan Thang ប្រធានក្រុមប្រឹក្សាទ្រឹស្តី មជ្ឈិម នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ; លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភា ថ្នាក់ដឹកនាំបក្ស និងរដ្ឋជាច្រើន ព្រមទាំងតំណាងគណៈប្រតិភូ ការទូត និងអង្គការអន្តរជាតិនៅទីក្រុងហាណូយផងដែរ។
នៅក្នុងសុន្ទរកថាស្វាគមន៍ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅប្រទេសវៀតណាម លោកស្រី Khamphao Ernthavanh បានសង្កត់ធ្ងន់លើសមិទ្ធផលដ៏លេចធ្លោរបស់ប្រទេសឡាវ ក្រោយពីការផ្លាស់ប្ដូរថ្មីក្នុងអំឡុងពេលជិត ៤០ ឆ្នាំ កន្លងមក ចាប់ពីស្ថិរភាពនយោបាយ ការកែលម្អសុខុមាលភាពសង្គម រហូតដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ផងដែរថា ទំនាក់ទំនងឡាវ-វៀតណាមបន្ត អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយលើគ្រប់វិស័យ ជាពិសេសនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច អប់រំ វប្បធម៌ និងការផ្លាស់ប្ដូរ រវាងប្រជាជន និងប្រជាជនផងដែរ៕