ទីភ្នាក់ងារសុខាភិបាលប៉ាឡេស្ទីនបានប៉ាន់ប្រមាណចំនួនអ្នកស្លាប់នៅ Jabalia ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក មានប្រហែល ១៥០នាក់។ ក្នុងពេលជាមួយគ្នានោះ បើយោងតាមកងកម្លាំងហាម៉ាស ការវាយប្រហាររបស់អ៊ីស្រាអែលលើជនស៊ីវិលគឺសំដៅដាក់ទណ្ឌកម្មលើប្រជាជននៅ Jabalia ដែលបានបដិសេធមិនផ្លាស់ទីលំនៅ។

រីឯខ្លួនវិញ កងទ័ពអ៊ីស្រាអែលបានប្រកាសថា យុទ្ធនាការរបស់ខ្លួននៅភាគខាងជើងតំបន់ហ្គាហ្សា កាលពីមួយសប្តាហ៍មុនបានកម្ទេចជនឧទ្ទាមរាប់សិបនាក់នៅ Jabalia និងតំបន់ជុំវិញ ហើយបានរកឃើញអាវុធ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហាម៉ាស ប៉ុន្តែពួកគេបានបដិសេធមិនធ្វើការវាយប្រហារលើជនស៊ីវិលនោះឡើយ៕