រថយន្តសង្គ្រោះបន្ទាន់នៅជិតកន្លែងកើតហេតុ នៅជិតអាកាសយានដ្ឋានជាតិ Ronald Reagan ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៩ ខែមករា។ (រូបថត៖ រ៉យទ័រ)
នៅរាត្រីថ្ងៃទី ២៩ ខែមករា (ម៉ោងនៅសហរដ្ឋអាមេរិក) ឧទ្ធម្ភាគចក្រ BlackHawk របស់ កងទ័ពអាមេរិកបានបុកជាមួយយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក នៅជិតអាកាសយានដ្ឋានជាតិ Ronald Reagan ទីក្រុងវ៉ាស៊ីនតោន។ ក្រោយការបុកគ្នានេះ យន្តហោះទាំងពីរគ្រឿងបានធ្លាក់ចុះទន្លេ Potomac។ កាសែត Washington Post បានរាយ ការណ៍ថា សាកសពជាច្រើនត្រូវបានទាញចេញពីទឹក។ បច្ចុប្បន្ន ការស្វែងរកជនរងគ្រោះកំពុងត្រូវបានអនុវត្តន៍ជាបន្ទាន់ ដោយមានការចូលរួមពីភ្នាក់ងារជាច្រើន៕