ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung ចុះពិនិត្យស្ថានភាពបាក់ដីនៅខេត្ត Khanh Hoa។ រូបថត៖ VOV

ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung បានស្នើសុំឱ្យកងកម្លាំងមានសមត្ថកិច្ចបើកឲ្យចរាចរណ៍ផ្លូវសុវត្ថិភាព ដោយមិនអនុញ្ញាតឱ្យមានឧប្បត្តិហេតុណាមួយកើតឡើងបន្ថែមទៀត នៅពេលដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត។ អង្គភាពនានាត្រូវតែចល័តកងកម្លាំងនិងមធ្យោបាយទាំងអស់ជាអតិបរមា សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីជំនះលើផលវិបាកឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ក្នុងរយៈពេល ២ថ្ងៃខាងមុខ ដោយធានាសុវត្ថិភាពយ៉ាងដាច់ខាត់សម្រាប់ប្រជាជន ក៏ដូចជាកងកម្លាំងសមត្ថកិច្ច។

“ពិចារណាដោយប្រុងប្រយ័ត្នលើប្រតិបត្តិការរបស់អាងស្តុកទឹក ផ្តោតលើការធានាសុវត្ថិភាព។ ស្នើឱ្យខេត្តចាត់តាំងក្រុមការងារឱ្យទៅកាន់មូលដ្ឋានងាយរងគ្រោះដោយផ្ទាល់ ដឹកនាំការទប់ទល់យ៉ាងទាន់ពេលវេលា។ មានការព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តអូសបន្លាយក្នុងរយៈពេល ២ថ្ងៃខាងមុខ”។

ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung បានប្រគល់ថវិកាចំនួន ៥០ ពាន់លានដុង ពីទុនបម្រុងថវិកាមជ្ឈិមឆ្នាំ ២០២៥ ដើម្បីជួយខេត្ត Khanh Hoa ជំនះលើផលវិបាក់ដែលបណ្តាលមកដោយភ្លៀងទឹកជំនន់៕