សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលជួបឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ប៊ូយ ថាញ់ សឺន។ (រូបថត៖ VOV) |
នៅក្នុងជំនួបទទួលជួប ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចហ៊ុន សែន បានស្វាគមន៍លោកឧបនាយករដ្ឋមន្ត្រី ប៊ូយ ថាញ់ សឹន អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាម មកកាន់កម្ពុជា ដើម្បីធ្វើជាសហប្រធានសន្និសីទសហប្រតិបត្តិការ និងអភិវឌ្ឍន៍បណ្តាខេត្តព្រំដែនវៀតណាម-កម្ពុជាលើកទី១៣ ហើយបានអះអាងថា សន្និសីទនេះនឹងរួមចំណែកជាវិជ្ជមានដល់ការពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ចីរភាពយូរអង្វែង រវាងប្រទេសទាំងពីរ។

