ដោយមានបាវចនា “អ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ” “ជួយមិត្តគឺជួយខ្លួនឯង” នោះ ចាប់ពីពេលដែលជម្ងឺ កូវីដ ១៩ ចាប់ផ្ដើមកើតមានឡើង វិញនៅកម្ពុជាកាលពីចុងឆ្នាំ២០២០មក វៀតណាមបានប្រគល់ជូនរាជរដ្ឋាភិបាលនិង ប្រជាជនកម្ពុជានូវសម្ភារៈបរិក្ខារពេទ្យជាច្រើនប្រភេទ រួមមាន សម្លៀកបំពាក់ការពារ ម៉ាស់ការពារមេរោគ ប្រព័ន្ធម៉ាស៊ីនធ្វើតេស្ត និង ឧបករណ៍ធ្វើតេស្តរកវីរុស SARS-CoV-2 ជាដើម។
រួមជាមួយគ្នានោះ បណ្ដាស្ថាប័ន អង្គការ ក្រុមហ៊ុន និងបុគ្គលជនជាតិវៀតណាម នៅកម្ពុជាក៏បានរួមដៃគ្នាជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ប្រទេសមិត្ត ដើម្បីទំនុកបម្រុងទាំង ខាងសម្ភារៈនិងស្មារតីសម្រាប់គ្រួសារកម្ពុជាដើមកំណើតវៀតណាម ប្រជាជនកម្ពុជា ដែលមានស្ថានភាពលំបាកនៅរាជធានីភ្នំពេញក៏ដូចជាខេត្ត ក្រុងនានា ដែលកំពុងរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជម្ងឺ កូវីដ ១៩។
អគ្គលេខា ធិការ និងជាអ្នកនាំពាក្យរដ្ឋសភាកម្ពុជា លោក ឡេង ប៉េងឡុង។ (រូបថត៖ VOV) |
ជាពិសេស ចាប់ពីការផ្ទុះរាលដាលជម្ងឺ កូវីដ ១៩ កាលពីដើម ខែមីនា មក ទន្ទឹម នឹងសកម្មភាពប្រគល់ជំនួយឧបត្ថម្ភ សម្ភារៈបរិក្ខារពេទ្យនោះ ថ្នាក់ដឹកនាំវៀតណាម-កម្ពុជា ក៏បានធ្វើការបញ្ជាដឹកនាំជាបន្តបន្ទាប់ ដាស់តឿនប្រជាជននៃប្រទេសទាំងពីរ រួមសហការប្រយុទ្ធប្រឆាំងនឹង “សត្រូវរួម” ផងដែរ។ បណ្ដាមូលដ្ឋានដែលមាន ព្រំប្រទល់ជាប់គ្នានៃប្រទេសទាំងពីរ បានចែករំលែក សម្របសម្រួល និងធ្វើបច្ចុប្បន្ន កម្មយ៉ាងញឹកញាប់នូវព័ត៌មាននិងបទពិសោធន៍ក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Vu Quang Minh តាងនាមរដ្ឋាភិបាលវៀតណាមប្រគល់សម្ភារៈបរិក្ខារពេទ្យជូនប្រទេសមិត្តកម្ពុជា។ (រូបថត៖ VOV) |


