ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាត្រិន ថាញ់មិន បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន និងសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម ចំពោះការអភិវឌ្ឍទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប និងអាស៊ាន-សហភាពអឺរ៉ុប ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ។ សហភាពអឺរ៉ុបបន្តជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្ម និងវិនិយោគសំខាន់បំផុតរបស់ប្រទេសវៀតណាម ខណៈដែលវៀតណាមជាដៃគូពាណិជ្ជកម្មធំទី ១៦ របស់សហភាពអឺរ៉ុប និងធំជាងគេនៅអាស៊ាន។

លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា វៀតណាមអះអាងនូវការប្រកាន់ខ្ជាប់នូវគោលជំហរពហុភាគីនិយម ការធ្វើពិពិធកម្ម កិច្ចសហប្រតិបត្តិការដោយុត្តិធម៌ ផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាមួយដៃគូទាំងអស់ រួមទាំងសហភាពអឺរ៉ុប និងប្រទេសជាសមាជិកផងដែរ។ វៀតណាមចាត់ទុកសហភាពអឺរ៉ុប និងសហគមន៍ធុរកិច្ចអឺរ៉ុប-អាស៊ាន ជាដៃគូសំខាន់ៗក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមនោះគឺរក្សាយ៉ាងរឹងមាំនូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម; កសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន រួមជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម៕