ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសហុងគ្រី លោក Bui Le Thai ថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ Hai Dang/VOV-Praha) |
នៅក្នុងកិច្ចប្រជុំ ភាគីនានាបានចាត់ទុកថា ស្ថានភាពពិភពលោកកំពុងវិវត្តន៍យ៉ាងស្មុគស្មាញ ដែលប៉ះពាល់យ៉ាងខ្លាំងដល់នយោបាយរបស់ប្រទេសជាច្រើន និងបញ្ហានៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ហើយអឺរ៉ុបកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដោយសារតែការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយដែលកំពុងបន្តនៅក្នុងតំបន់។ គណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វេទិកា ដែលជាស្ពានមួយដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប និងបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោ បាយអាស៊ី (ICAPP) និងគណបក្សសមាជិកនៃសភាអឺរ៉ុបក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការចែករំលែក ដោយរួមចំណែកដល់ការបន្តគាំទ្រគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ស្មារតីនៃការគោរពគ្នាទៅវិញទៅមក ការគោរពច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ឯកអគ្គរដ្ឋទូតលោក Bui Le Thai បានជួបប្រជុំទ្វេភាគីជាមួយដៃគូអន្តរជាតិជាច្រើនក្នុងអំឡុងពេលដែលលោកចូលរួមកិច្ចប្រជុំ (រូបថត៖ Hai Dang/VOV-Praha) |
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ វៀតណាមបានជួបប្រជុំទ្វេភាគីជាមួយដៃគូអន្តរជាតិជាច្រើន ដើម្បីពិភាក្សាអំពីវិធានការលើកកម្ពស់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ហុងគ្រី បានសម្តែងនូវបំណងប្រាថ្នា សម្រាប់កិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ និងរដ្ឋាភិបាលទាំងពីរ សំដៅបន្តអភិវឌ្ឍន៍ឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយនាពេលខាងមុខ៕


