លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP) |
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ចាត់ទុកថា ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩ នាពេលខាងមុខនៅតែស្មុគស្មាញ ដោយសារវីរុសបំប្លែងថ្មីកំពុងកើតមាន ឡើងនៅប្រទេសជាច្រើនលើពិភពលោក រួមទាំងតំបន់អាស៊ីអាគ្នេយ៍ផង។ ក្នុងបរិបទ នេះ លោកនាយករដ្ឋមន្រ្តីបានលើកឡើងមេរៀនមួយចំនួនយ៉ាងដូច្នេះថា៖ “ទីមួយគឺការដឹកនាំ ការបញ្ជាយ៉ាងត្រឹមត្រូវ ប្ដូរផ្ដាច់ និងទាន់ពេលវេលារបស់បក្ស រដ្ឋ ការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយ។ ទីពីរ ទស្សនៈ ការពារសុខភាព អាយុ ជីវិតរបស់ប្រជាជនជាចម្បងនោះ បានបង្កើតបុព្វបទសម្រាប់កិច្ចខិតខំប្រឹងប្រែងទាំង អស់ និងការគៀងគរប្រភពធនធានពីសង្គម។ ទីបីគឺ ស្ថាបនា ពូនជ្រុំស្មារតីខ្លួនទីពឹងខ្លួន ម្ចាស់ការ ខិតខំជំនះពុះពារលើការលំបាក សាមគ្គីគ្នាជាធ្លុងមួយក្នុងការអភិវឌ្ឍ ពង្រីក យ៉ាងខ្លាំងក្លានូវតួនាទីរបស់វិទ្យាសាស្ត្របច្ចេកវិទ្យានិងការច្នៃប្រឌិត។ ទីបួន តួនាទីនៃ ការឃោសនាព័ត៌មានជាសាធារណៈ ប្រកបដោយតម្លាភាពស្ដីពីការងារបង្ការទប់ស្កាត់ ជម្ងឺរាតត្បាតបានបង្កើតឡើងការស្រុះចិត្តគំនិតក្នុងសង្គមទាំងមូល”។
កិច្ចប្រជុំប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ (រូបថត៖ VGP) |


