គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ១២ ខែសីហា នៅវៀតណាមមានមនុស្សចំនួន ៨៦៦ នាក់ ត្រូវបានឆ្លងជំងឺកូវីដ១៩។ (ប្រភព៖ ក្រសួងសុខាភិបាលវៀតណា)

អ្នកជំងឺសុទ្ធសឹងតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ភ្លាមៗបន្ទាប់ពីចូលមកប្រទេសវៀតណាម នៅអាកាសយានដ្ឋាន Van Don។ នាព្រឹកថ្ងៃទី ១២ ខែសីហាអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Truong Son ក៏បានជូនដំណឹងអំពីករណីឆ្លងជំងឺទី ១៧ បានស្លាប់ដោយសារជំងឺរាតត្បាត កូវីដ១៩ផងដែរ។

នេះជាអ្នកជំងឺភេទប្រុស អាយុ ៥៥ ឆ្នាំរស់នៅទីក្រុង Da Nang ហើយអ្នកជំងឺរូបនេះបានស្លាប់ដោយសារផ្ទុកជំងឺកូវីដ១៩ និងមានជំងឺប្រចាំកាយធ្ងន់ធ្ងរមួយចំនួនទៀតផង៕