ចាក់វ៉ាក់សាំងបង្ការ កូវីដ ១៩ ជូនកម្មាភិបាល បុគ្គលឹកពេទ្យនៃមន្ទីរពេទ្យ Thanh Nhan ទីក្រុងហាណូយ។ (រូបថត៖ VNA) |
ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ មីនា មានមនុស្សចំនួន៩៥៥នាក់ត្រូវបានចាក់ វ៉ាក់សាំងរួចហើយ ដែលជាកម្មាភិបាល បុគ្គលិកពេទ្យដែលចូលរួមដោយផ្ទាល់ក្នុងការ ព្យាបាលអ្នកជម្ងឺ កូវីដ ១៩ និងបុគ្គលិកពេទ្យដែលអនុវត្តន៍ភារកិច្ចពាក់ព័ន្ធនានាដូចជា យកសំណាកធ្វើតេស្ត តាមរកជនពាក់ព័ន្ធ និងសមាជិកនៃក្រុមការងារបង្ការប្រយុទ្ធប្រឆាំងនឹង ជម្ងឺ កូវីដ ១៩ ក្នុងសហគមន៍។ អ្នកស្រី Nguyen Dieu Thuy សមាជិកានៃក្រុមការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩ សង្កាត់ Ai Quoc ទីក្រុងហាយយឿង បានឲ្យដឹងថា៖ “បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងមក សុខភាពរបស់ខ្ញុំនៅតែធម្មតា។ នាបច្ចុប្បន្ន ខ្ញុំកំពុងបន្តភារកិច្ចនៅប៉ុស្តិ៍យាមប្រចាំការ។ សង្ឃឹមថា យើងនឹងរុញថយក្រោយជម្ងឺ រាតត្បាតយ៉ាងឆាប់បំផុត”។
រហូតមកទល់ពេលនេះ វៀតណាមមានប្រភពផ្តគ់ផ្គង់វ៉ាក់សាំងបង្ការ កូវីដ ១៩ មួយចំនួន។ នោះគឺជំនួយពីយន្តការ COVAX Facility របស់ WHO សហភាពសកល អំពីវ៉ាក់សាំងនិងការចាក់វ៉ាក់សាំងបង្ការរោគ (GAVI) មូលនិធិ UNICEF ជាដើម។
ក្រសួងសុខាភិបាលបាននិងកំពុងបន្តចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងដូចជា Pfizer Moderna Johnson & Johnson និង Gamaleya ដើម្បីាអាចបញ្ជាទិញ វ៉ាក់សាំងឲ្យបានឆាប់បំផុត ឆ្ពោះទៅការចាក់វ៉ាក់សាំងគ្រប់ដណ្ដប់ប្រជាជនទាំងមូល៕

