ការសាកល្បងវ៉ាក់សាំងការពារកូវីដ ១៩ លើអ្នកស្ម័គ្រចិត្តនៅ Soweto នៃប្រទេសអាហ្រ្វិកខាងត្បូង នាថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២០ (រូបថត៖ AFP/TTXVN)

អគ្គនាយក នៃអង្គការសុខភាពពិភពលោក (ហៅកាត់ថា WHO) លោក Tedros Adhanom Ghebreyesus បានលើកឡើងដូច្នេះ នៅថ្ងៃទី ១៨ ខែសីហា ដោយសំដៅទៅលើអ្វីៗ ដែលលោកហៅថាជា “លិទ្ធិជាតិនិយមលើថ្នាំវ៉ាក់សាំង ប្រឆាំង កូវីដ-១៩”។

អគ្គនាយក WHO រូបនេះបានសង្កត់ធ្ងន់ថា ការធ្វើសកម្មភាពជាយុទ្ធសាស្រ្ត និងមានទ្រង់ទ្រាយសកលលោក គឺពិតជា ផលប្រយោជន៍ជាតិរបស់ប្រទេសទាំងអស់ ហើយគ្មាននរណាម្នាក់មានសុវត្ថិភាព ដរាបណាមនុស្សគ្រប់សុទ្ធតែមានសុវត្ថិភាព”។ លោក Ghebreyesus បានផ្ញើលិខិតទៅបណ្តាប្រទេសសមាជិក WHO ដោយស្នើឱ្យប្រទេសទាំងនេះ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងពហុភាគី ដើម្បីអភិវឌ្ឍន៍វ៉ាក់សាំងបង្ការកូវីដ ១៩៕