ឡូហ្គោរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ នៅខាងក្រៅទីស្នាក់ការកណ្តាល ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ រូបថត៖ REUTERS/Yuri Gripas |
ប្រការនេះមានន័យថា យថាទស្សន៍កំណើនសេដ្ឋកិច្ចរយៈពេលមធ្យមរបស់ G២០ គឺឱនខ្សោយបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ ២០០៩មក។
ខឿនសេដ្ឋកិច្ចឈានមុខគេនៃ G២០ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានព្យាករណ៍ថា នឹងមានកំណើនត្រឹមតែ ១,៤% ប៉ុណ្ណោះនៅឆ្នាំ ២០៣០។ ខឿនសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់ G២០ រួមមានអាហ្សង់ទីន ប្រេស៊ីល ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ិកស៊ិក រុស្ស៊ី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង និងតួកគី នឹងមានកំណើនខ្លាំងជាងគឺប្រហែល ៣,៩%។
ដោយឡែកឆ្នាំ២០២៥នេះ កំណើនសេដ្ឋកិច្ចរបស់ក្រុមប្រទេស G២០ ត្រូវបានព្យាករណ៍នៅកម្រិត ៣,២% ធ្លាក់ចុះពីកម្រិត ៣,៣% កាលពីឆ្នាំមុន ហើយនឹងធ្លាក់ចុះមកត្រឹម ៣% នៅឆ្នាំ ២០២៦។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា អត្រាអតិផរណានៅតែរក្សានៅកម្រិត ៣,៥% នៅបណ្តាប្រទេស G២០ នៅឆ្នាំនេះ៕

