ពិធីបុណ្យ តាមដងផ្លូវ Carnaval Ha Long 2012 ប្រព្រឹត្តិទៅនៅដំបន់ទេសចរណ៏ Bai Chay ខេត្ត Quang Ninh (http://laodong.com.vn)

ពិធីបុណ្យ តាមដងផ្លូវ Carnaval Ha Long 2012 នឹងប្រព្រឹត្តិទៅ ​នាយប់​ថ្ងៃ​ទី​1​ឧសភា នៅ ដំបន់ ទេសចរណ៏ Bai Chay ខេត្ត Quang Ninh (ភាគខាង​ជើង​វៀតណាម) ។ Carnaval Ha Long ឆ្នាំនេះ ត្រូវបានវាយតំលៃថា៖​មានទ្រង់ទ្រាយ​ធំ​បំផុត ពីមុនមក និងបានប្រព្រឹត្តិ ទៅ ចំឱកាស ឈូងសមុទ្រ Ha Long ទទួល​កិត្តិនាម​ ​ជាអច្ចរិយវត្ថុ ធម្មជាតិ ថ្មី ពិភព
លោក ។ សិល្បករប្រជាជន Le Tien Tho ប្រធាន សមាគមសិល្បករវៀតណាម អ្នកដឹកនាំកម្មវិធី បានអោយដឹងថា៖ មាន​មនុស្សចំនួន 3,200 នាក់ ចូលរួមសម្ដែង ក្នុងពិធីបុណ្យលើកនេះ។ Carnaval Ha Long លើកនេះ នៅមានការសម្ដែងរបស់ បណ្ដាក្រុមសិល្បករ មកពីបរទេស ដូចជា៖​ចិន កូរ៉េខាងត្បូង ឡាវ…និងពិសេស គឺកម្មវិធី បាញ់កាំជ្រូចផ្កា​សិល្បះ។ ​លោក​Ha Quang Long នាយក មន្ទីវប្បធម៏ កីឡារ និងទេសចរណ៏ Quang Ninh អះអាងថា៖ ប្រភពកំលាំងទាំងមូល នឹងត្រូវ បានប្រមូលផ្តុំ ដើម្បីធានាអោយ Carnaval លើកនេះប្រកបដោយជោគជ័យ ។
លោក Ha Quang Long បានអោយដឹងថា៖​

“អាចនិយាយបានថា Carnaval ឆ្នាំនេះ ជាការគួបផ្សុំរវាង ប្រពៃណី និង ​ទំនើប រវាងបណ្ដាចរិតលក្ខណះវប្បធម៏ពិសេស របស់ប្រជាជន បណ្ដាជនជាតិ ខេត្ត Quang
Ninh ជាមួយការចូលរួម របស់បណ្ដាក្រុមសិល្បករអន្តរជាតិ ​បណ្ដា​ក្រុមសិល្បករមជ្ឈឹម ដើម្បី បង្កើតឡើង Carnaval មួយ ពោពេញពណ៍ចំរុះ មានអត្តសញ្ញាណ ប្រពៃណី និង
ចរិតលក្ខណះទំនើប។ សំដែងនូវ ការធ្វើសមាហរណកម្ម និងអភិវឌ្ឈន៏ របស់ ខេត្ត
Quang Ninh ក្នុងដំណាក់កាលថ្មី”៕