រូបថតៈ chinhphu.vn


(VOV5)-បន្តបណ្តាសកម្មភាពរបស់ Festival Hue 2012 នាព្រឹកថ្ងៃទី ៩មេសានៅ
ទីក្រុង Hue វៀតណាម បានប្រព្រឹត្តទៅ ការជួបសំណេះសំណាល ស្តីពី “ការទូត វប្បធម៌ជួយឧបត្ថម្ភតំបន់អភិវឌ្ឍន៌ចីរភាពនិងធ្វើសមាហរណ កម្មអន្តរជាតិ”
ដោយ ក្រសួងការបរទេសវៀតណាម រួមផ្សំជាមួយគណៈ កម្មាធិការប្រជាជនខេត្ត
Thua Thien Hue រៀបចំឡើង។ នៅទីនេះ បណ្តាឯកអគ្គរដ្ឋទូត តំណាងស្ថាប័នការ
ទូត របស់ប្រទេសនានាប្រចំានៅវៀតណាមបានចែករំលែកបទពិសោធន៌ ក្នុងការ
អភិរក្ស ពង្រិកបេតិកភ័ណ្ឌ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងបណ្តាប្រ
ទេសជាមួយខេត្ត Thua Thien Hue។ ឯកអគ្គរដ្ឋទូត Palestine ប្រចាំនៅវៀតណាម
Saadi Salama ចាត់ទុកថា៖

ឯកអគ្គរដ្ឋទូត Palestine ប្រចំានៅវៀតណាម

ក្នុងថានៈជាជនPalestine មួយរូបដែលរស់នៅនិងធ្វើការនៅវៀត

ណាម ខ្ញុំចាត់ទុកថា វៀតណាមគប្បីខំប្រឹងប្រែង ជម្រុញទំនាក់ទំនងវប្បធម៌ ជាមួយបណ្តាប្រទេសលើកសកលលោក ព្រោះថា វប្បធម៌ជាផែនគ្រឹះដ៏រឹងមាំ ដើម្បីបើកទូលាយទំនាក់ទំនងសេដ្ឋកិច្ចនិងអភិវឌ្ឍន៌ប្រទេសជាតិ។ ខ្ញុំគិត ថា

Festival Hue លើកនេះ ក៏ជាសាក្ខីភាព អំពីការខំប្រឹងប្រែងរបស់វៀតណាម ក្នុងការផ្សព្វផ្សាយវប្បធម៌វៀតណាម និងបណ្តាខឿនវប្បធម៌របស់ប្រទេស

ផ្សេង ៗ ទៀតសម្រាប់ប្រជាជនវៀតណាមដឹងផង

ភ្ញៀវអន្តរជាតិនៅក្នុងពិធីសំណេះសំណាល
(រូបថតៈchinhphu.vn)

ថ្លៃងមតិនៅពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Nguyen Thanh
Sonបានឲ្យដឹងថា រួមជាមួយនិន្នាការសន្តិភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៌លើ
សកលលោក ក្នុងរយៈពេលកន្លងទៅការងារការទូតវប្បធម៌របស់វៀតណាម កាន់តែ
បានជំរុញខ្លាំងតាមស្នារតីសកម្មធ្វើសមាហរណកម្មអន្តរជាតិ រួមចំណែកក្នុងការផ្សព្វ
ផ្សាយអំពីរូបភាពទឹកដី វប្បធម៌និងមនុស្សវៀតណាម។ ទន្ទឹមនឹងនោះ បញ្ចូនភាព
ស្អាតវប្បធម៌ របស់ពិភពលោកមកវៀតណាម និងជួយបណ្តាតំបន់របស់វៀតណាម អភិវឌ្ឍន៌ដ៏ចីរភាព ក៏ដូចជាធ្វើសមាហរណកម្មទៅក្នុងអន្តរជាតិទៀតផង៕