ជំហានផ្លាស់ប្តូរក្នុងការរៀបចំឡើងវិញស្ថាប័នរដ្ឋ

(VOVWORLD) - ការរៀបចំ និងការសម្រួលប្រព័ន្ធនយោបាយទាំងមូលកំពុងត្រូវបានអនុវត្តយ៉ាងខ្លាំងក្លាពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋាន។ កម្មាភិបាលសំខាន់ជាច្រើននៃគណៈកម្មាធិការបក្ស គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការបក្សស្រុក បានដាក់ពាក្យសូមចូលនិវត្តន៍មុនអាយុកំណត់ រួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ដំណើរការរៀបចំឡើងវិញ និងបង្រួមស្ថាប័នរដ្ឋ។ នេះជាកត្តាសំខាន់ដែលជួយលើកកំពស់ប្រសិទ្ធភាពនៃការងាររៀបចំស្ថាប័នរដ្ឋឡើងវិញ។

ជំហានផ្លាស់ប្តូរក្នុងការរៀបចំឡើងវិញស្ថាប័នរដ្ឋ - ảnh 1ថ្នាក់ដឹកនាំនគរបាលខេត្ត Dong Nai ជូនពរកម្មាភិបាលដែលបានទទួលការសម្រេចចិត្តចូលនិវត្តន៍មុនអាយុកំណត់  និងរង់ចាំទទួលរបបចូលនិវត្តន៍ (រូបថត៖ VGP)

ស្ថានភាពជាក់ស្តែងនៃដំណើរការរៀបចំឡើងវិញនៅតាមក្រសួង ស្ថាប័ន និងមូលដ្ឋានជាច្រើនបានបង្ហាញថា បដិវត្តន៍នៃការបង្រួមក្បាលម៉ាស៊ីនក្នុងប្រព័ន្ធនយោបាយទាំងមូលកំពុងទទួលបានមតិឯកភាពខ្ពស់ និងបង្កើតផលវិជ្ជមានរីកសាយភាយពាសពេញពេញសង្គម។

រីកសាយភាយគោលនយោបាយរៀបចំឡើងវិញ បង្រួមក្បាលម៉ាស៊ីនរដ្ឋ

អនុវត្តគោលនយោបាយរបស់មជ្ឈិម ក្នុងការបន្តផ្លាស់ប្តូរថ្មីនិងរៀបចំប្រព័ន្ធនយោបាយឡើងវិញ ឱ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កម្មាភិបាលជាច្រើននាក់ ចាប់ពីថ្នាក់ឃុំ សង្កាត់ រហូតដល់មន្ទីរ ផ្នែក នៅខេត្ត Ha Tinh បានម្ចាស់ការដាក់ពាក្យដោយបំណងចង់ចូលនិវត្តន៍មុនអាយុកំណត់។ ក្រៅពីគោលនយោបាយរបស់មជ្ឈឹម ខេត្ត Ha Tinh ក៏បានចេញសេចក្តីសម្រេចចិត្តស្តីពីការឧបត្ថម្ភសម្រាប់កម្មាភិបាល បុគ្គលិកនិងមុខសញ្ញាផ្សេងៗទៀត ក្នុងក្របខ័ណ្ឌលើសចំណុះ អាស្រ័យហេតុនេះ បង្កើតការលើកទឹកចិត្តសម្រាប់អង្គភាព និងមូលដ្ឋានអនុវត្តភារកិច្ចរៀបចំ និងបង្រួមក្បាលម៉ាស៊ីនរដ្ឋឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

ក្នុងពេលជាមួយគ្នានោះ នៅតំបន់ដីសណ្តទន្លេ Cuu Long កម្មាភិបាលសំខាន់ៗជាច្រើននៃខេត្ត Dong Thap ក៏បានស្ម័គ្រចិត្តដាក់ពាក្យសុំចូលនិវត្តន៍មុនអាយុកំណត់ផងដែរ។ មកដល់ពេលនេះចំនួនកម្មាភិបាលដែលដាក់ពាក្យចូលនិវត្តន៍ក្នុងខេត្តមានរហូតដល់៣០០នាក់។

នៅថ្នាក់មជ្ឈិម នាពេលថ្មីៗនេះ ក្នុងសម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥  អង្គប្រជុំបានពិនិត្យ និងអនុម័តច្បាប់ស្តីពីការរៀបចំរដ្ឋាភិបាល (ធ្វើវិសោធនកម្ម)។ ច្បាប់ស្តីពីការរៀបចំអាជ្ញាធរមូលដ្ឋាន (វិសោធនកម្ម); ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការរៀបចំរដ្ឋសភា; សេចក្តីសម្រេចចិត្តស្តីពីការដោះស្រាយបញ្ហាមួយចំនួន ទាក់ទងនឹងការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនរដ្ឋ និងសេចក្តីសម្រេចចិត្តស្តីពីអនុវត្តការរៀបចំឡើងវិញនូវរដ្ឋសភា និងរដ្ឋាភិបាលសម្រាប់រដ្ឋសភានីតិកាលទី១៥។ នេះគឺជាព្រឹត្ដិការណ៍ដ៏សំខាន់មួយ ដែលគូសសញ្ញាសម្គាល់ក្នុងការបម្រើបដិវត្តន៍នៃការរៀបចំឡើងវិញ និងបង្រួមប្រព័ន្ធនយោបាយទាំងមូល។

ជំហានផ្លាស់ប្តូរក្នុងការរៀបចំឡើងវិញស្ថាប័នរដ្ឋ - ảnh 2អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងកិច្ចពិភាក្សាក្នុងក្របខ័ណ្ឌនៃសម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ (រូបថត៖ VOV)

អញ្ជើញថ្លែងក្នុងកិច្ចពិភាក្សាជាក្រុមក្នុងក្របខ័ណ្ឌនៃសម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី ១៥ អគ្គលេខាបក្ស លោក តូ ឡឹម បានមានប្រសាសន៍ថា៖ “គោលនយោ បាយរបស់បក្សលើការបង្រួម និងរៀបចំឡើងវិញស្ថាប័នរដ្ឋគឺទទួលបានការឯកភាពរបស់ស្ថាប័នទាំងមូល និងរដ្ឋ សភា ហើយត្រូវបានអនុវត្តន៍យ៉ាងរហ័ស និងល្អណាស់។ ខ្ញុំគិតថា ទាំងនេះជាគោលនយោបាយត្រឹមត្រូវ ហើយក៏ជាប្រការដែលប្រជាពលរដ្ឋបានរំពឹងទុកជាយូរមកហើយ។ ការបង្រួមនិងរៀបចំឡើងវិញស្ថាប័នរដ្ឋ  មិនមែននិយាយអំពីការសន្សំប្រាក់នោះទេ នោះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ ប្រការដែលសំខាន់បំផុតគឺការបង្កើនសុពលភាពនិងប្រសិទ្ធភាព  នៃក្បាលម៉ាស៊ីនរដ្ឋដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ទៅមុខ”។

រួមជាមួយនឹងការបង្រួមក្បាលម៉ាស៊ីនរដ្ឋ ភ្នាក់ងារនិងអង្គភាពបន្ទាប់ពីបានរៀបចំឡើងវិញ រួចរាល់ គឺកំពុងអនុវត្តការងារជាបន្ទាន់សមស្របតាមមុខងារនិងទម្រង់ថ្មី។ ដើរទន្ទឹមនឹងនោះ ចាំបាច់ត្រូវបង្កើតបទប្បញ្ញត្តិការងារ ឬពិនិត្យ បំពេញបន្ថែម និងកែប្រែបទប្បញ្ញត្តិការងាររបស់ទីភ្នាក់ងារ និងអង្គភាពពាក់ព័ន្ធក្នុងស្ថាប័ននីមួយៗ ដើម្បីធានាបាននូវការអនុវត្តពេញលេញនូវមុខងារ និងភារកិច្ចថ្មី ...។

បន្តការងារបង្រួមក្នុងអំឡុងពេលខាងមុខ

លទ្ធផលបច្ចុប្បន្នក្នុងការបង្រួមនិងការរៀបចំស្ថាប័នរដ្ឋឡើងវិញ គឺផ្តើមចេញពីកត្តាជាច្រើន ក្នុងនោះមានការប្តេជ្ញាចិត្តនយោបាយរបស់ថ្នាក់ដឹកនាំ ជាពិសេសអគ្គលេខាបក្ស លោក តូ ឡឹម បានដើរតួនាទីជាគន្លឹះសំខាន់។  ផ្អែកលើលទ្ធផលវិជ្ជមានដំបូង សេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយ និងលេខាធិការដ្ឋានលើខ្លឹមសារ និងភារកិច្ចមួយចំនួន ដើម្បីបន្តការរៀបចំ និងបង្រួមប្រព័ន្ធនយោបាយ ឆ្នាំ២០២៥ បានលើកឡើងពីការសិក្សាតម្រង់ទិស ដើម្បីបន្តការរៀបចំ និងលុបបំបាត់កម្រិតរដ្ឋបាល ថ្នាក់ស្រុក; រៀបចំផែនការបន្តរៀបចំថ្នាក់ឃុំ ស្របតាមគំរូអង្គការថ្មី។ ទន្ទឹមនឹងនេះ តម្រង់ទិសលើការរួមបញ្ចូលគ្នារបស់អង្គភាពរដ្ឋបាលថ្នាក់ខេត្តមួយចំនួន...។

យោងតាមសេចក្តីសន្និដ្ឋាននេះ ការិយាល័យនយោបាយនឹងរៀបចំគណៈប្រតិភូអធិការកិច្ចនៃការិយាល័យនយោបាយ និងលេខាធិការដ្ឋានចំនួន ១៩ ក្រុម ដើម្បីធ្វើការជាមួយគណៈកម្មាធិការបក្ស គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការបក្សក្រុងចំណុះមជ្ឈិមចំនួន ៦៩  ស្តីពីការបន្តរៀបចំ និងបង្រួមក្បាលម៉ាស៊ីន។ នៅក្នុងដំណើរការនៃការរៀបចំឡើងវិញ ត្រូវរក្សាបុគ្គលិកដែលមានសមត្ថភាព និងជៀសវាងការបាត់បង់ធនធានមនុស្ស។

ជំហានផ្លាស់ប្តូរក្នុងការរៀបចំឡើងវិញស្ថាប័នរដ្ឋ - ảnh 3សាស្ត្រាចារ្យរងបណ្ឌិត Le Van Cuong នាយករងវិទ្យាស្ថានកសាងបក្ស បណ្ឌិត្យសភានយោបាយជាតិហូជីមិញ (រូបថត៖ baophapluat.vn)

សាស្ត្រាចារ្យរង បណ្ឌិត Le Van Cuong នាយករងវិទ្យាស្ថានកសាងបក្ស បណ្ឌិត្យសភានយោបាយជាតិហូជីមិញ មានប្រសាសន៍ថា៖ “ការរៀបចំឡើងវិញក្បាលម៉ាស៊ីនរដ្ឋ មិនមែនគ្រាន់តែជាការកាត់បន្ថយបរិមាណប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះគឺធ្វើអោយប្រសើរឡើងនូវគុណភាព នៃការអនុវត្ត សុពលភាព និងប្រសិទ្ធភាព។ ចាំបាច់ក្នុងការជៀសវាងការយល់ច្រឡំរវាង "ការសម្រួល" និង "ការកាត់បន្ថយ" ពីព្រោះគោលដៅមិនមែនដើម្បីកាត់បន្ថយមនុស្សទៅតាមកូតាទេ ប៉ុន្តែដើម្បីរក្សាកម្មាភិបាលដែលមានសមត្ថភាព និងមានការស្រឡាញ់វិជ្ញាជីវៈ។ មូលដ្ឋាននីមួយៗត្រូវមានបទប្បញ្ញត្តិជាក់ស្តែង ដើម្បីពិនិត្យឱ្យបានហ្មត់ចត់ និងធានានូវការលើកទឹកចិត្តអ្នកដែលមានទេពកោសល្យ។ មានតែនៅពេលដែលស្មារតីនេះត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ ក្បាលម៉ាស៊ីនរដ្ឋនឹងត្រូវបានសម្រួលយ៉ាងពិតប្រាកដ ជាមួយនឹងជួរកម្មាភិបាល បុគ្គលិកប្រកបដោយគុណភាព បំពេញតាមតម្រូវការនៃការអភិវឌ្ឍ”។

អនុវត្តន៍ការងាររៀបចំឡើងវិញនិងបង្រួមក្បាលម៉ាស៊ីនរដ្ឋត្រូវបានចាត់ទុកថាជាបដិវត្តន៍។ វៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយសម្រួលឱ្យមានប្រសិទ្ធភាពដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ