សម័យប្រជុំពេញអង្គគ្រោងនឹងពិភាក្សាអំពីតម្រូវការថាមពលដ៏ធំធេញសម្រាប់ការអភិវឌ្ឍន៍ AI និងការអភិវឌ្ឍន៍បច្ចេកវិទ្យា AI នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

នៅក្នុងសុន្ទរកថានៅមុនសន្និសីទនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសម្តែងក្តីសង្ឃឹមថា ច្បាប់ AI ថ្មីរបស់សហភាពអឺរ៉ុប (EU) នឹងត្រូវបានអនុវត្តដោយភាពបត់បែន ដើម្បីជួយក្រុមហ៊ុនដែលចាប់ផ្តើមអាជីវកម្មអាចប្រដេញតាមទាន់ការប្រណាំង។ យោងតាមលោក Macron បើគ្មានច្បាប់នឹងមានគ្រោះថ្នាក់ ប៉ុន្តែមានច្រើនពេកក៏មិនល្អដែរ។ មេដឹកនាំសហភាពអឺរ៉ុបជាច្រើនបានយល់ព្រមនឹងការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Macron ខណៈដែលមេដឹកនាំសារជីវកម្មបច្ចេកវិទ្យាធំៗបានសម្តែងការគាំទ្រយ៉ាងខ្លាំង។

មុននោះ មេដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាបានចាប់ផ្តើមកិច្ចប្រជុំនៅទីក្រុងប៉ារីសកាលពីថ្ងៃទី ១០ ខែកុម្ភៈ ដើម្បីពិភាក្សាអំពីរបៀបប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយសុវត្ថិភាព នៅពេលដែលសហគ្រាសជាច្រើនមានការភ័យខ្លាចថា នីតិវិធីរដ្ឋបាលអាចរារាំងការច្នៃប្រឌិតក្នុងបច្ចេកវិទ្យានេះ។

កិច្ចប្រជុំកំពូលនឹងចេញសេចក្តីថ្លែងការណ៍មិនចាប់បង្ខំ ហើយខ្លឹមសារជាក់លាក់កំពុងត្រូវបានពិភាក្សា៕