នេះគឺជាក្រុមហ៊ុនសេដ្ឋកិច្ចពហុឧស្សាហកម្មដែលមានមូលធនទីផ្សារជិត ២០០ ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងប្រទេស កូរ៉េខាងត្បូង និងស្ថិតក្នុងចំណោមក្រុមហ៊ុនធំជាងគេទាំង ១០០ លើទូទាំងពិភពលោក។
នាយក រដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (ស្ដាំ) ទទួលជួបលោក Chey Tae-won ប្រធានក្រុមហ៊ុន SK Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ខាងត្បូង (KCCI)។ (រូបថត៖ VGP) |
ចំណែកឯលោក Chey Tae-won ប្រធានក្រុមហ៊ុន SK Group បានឲ្យដឹងថា ក្រុមហ៊ុនកំពុងបន្តខិតខំប្រឹងប្រែងស្វែងរកឱកាសដើម្បីបង្កើនការជួយឧបត្ថម្ភ និង កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចដ៏ខ្ពស់ យូរអង្វែង និងនិរន្តរ ភាពរបស់វៀតណាម។ ទាក់ទិននឹងវិស័យដែលបានលើកឡើងដោយលោកនាយក រដ្ឋមន្ត្រី Pham Minh Chinh លោក Chey Tae-won បានលើកសំណើរពីការសាងសង់ រោងចក្រថាមពលឧស្ម័នធម្មជាតិរាវ (LNG) ខ្នាតធំ ដោយឈរលើមូលដ្ឋាននោះបន្ត អភិវឌ្ឍន៍មជ្ឈមណ្ឌលថាមពលថ្មីដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍបញ្ញាសិប្បនិមិត្ត ឡូជីស្ទីក អ៊ីដ្រូសែន កសិកម្មប្រកបដោយមេត្រីភាពបរិស្ថាន និងនវានុវត្តន៍។ គម្រោង ទាំងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ធានាថាមពល អគ្គិសនី អភិវឌ្ឍន៍ឧស្សាហកម្មសំខាន់ៗ ទាក់ទាញការវិនិយោគ កាត់បន្ថយការបំភាយ ឧស្ម័ន CO2 បង្កើតការងារ និងអាចកែលម្អជញ្ជីងពាណិជ្ជកម្មជាមួយដៃគូសេដ្ឋកិច្ច សំខាន់ៗជាច្រើនរបស់វៀតណាមតាមរយៈការនាំចូលវត្ថុធាតុដើមផងដែរ៕

