លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានរដ្ឋ លឿង កឿង ប្រគល់កំណត់ហេតុការងាររបស់ប្រធានរដ្ឋ។ (រូបថត៖ TTXVN) |
ថ្លែងមតិក្នុងពិធីនេះដែរ លោកប្រធានរដ្ឋ លឿង កឿង បានអះអាងថា៖ “ដោយពង្រីកប្រពៃណីដ៏រុងរឿងរបស់ខុទ្ទកាល័យប្រធានរដ្ឋតាមរយៈជាង ៧៥ ឆ្នាំនៃការសាងសង់និងការរីកចម្រើន; បន្តភាពជោគជ័យ និងការដឹកនាំរបស់អគ្គលេខា បក្ស តូ ឡឹម ខ្ញុំស្នើនិងមានបំណងចង់ឲ្យថ្នាក់ដឹកនាំ កម្មាភិបាល និងបុគ្គលិកទាំងអស់ នៃខុទ្ទកាល័យប្រធានរដ្ឋ បន្តសាមគ្គី ឯកភាពគ្នា លើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ ភាពឧស្សាហ៍ព្យាយាម ភាពម្ចាស់ការ ភាពច្នៃប្រឌិត ជំរុញការប្រឡងប្រណាំង កសាង បក្សភាគនិងអង្គភាពប្រកបដោយភាពស្អាតស្អំ រឹងមាំគ្រប់ជ្រុងជ្រោយ អនុវត្តន៍បាន ល្អនូវគ្រប់ភារកិច្ច សក្តិសមជាទីភ្នាក់ងារស្រាវជ្រាវ និងធ្វើសេនាធិការយុទ្ធសាស្ត្របម្រើ ប្រធានរដ្ឋ និងអនុប្រធានរដ្ឋ”។
មុននេះ លោកប្រធានរដ្ឋ លឿង កឿង បានអុជធូបគោរពវិញ្ញាណក្ខន្ធលោក ប្រធានហូជីមិញនៅផ្ទះលេខ៦៧ នៅក្នុងវិមានប្រធានរដ្ឋ៕

