ប្រធានាធិបតីអាមេរិក Donald Trump (រូបថត៖ THX/TTXVN)

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យរាងពងក្រ ពើ លោក Trump បានឲ្យដឹងថា លោកនឹងព្យាយាមចូលរួមក្នុងការចរចានុយក្លេអ៊ែរជាមួយ ប្រទេសមហាអំណាចទាំងពីរ បន្ទាប់ពីដោះស្រាយបញ្ហាមជ្ឈិមបូព៌ា និងអ៊ុយក្រែនប្រកបដោយសមស្រប។ លោកសង្ឃឹមថា នឹងមានជំនួបលើកដំបូងរបស់លោកជាមួយប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីរុស្ស៊ី Vladimir Putin។

ទាក់ទិននឹងរុស្ស៊ី លោកប្រធានាធិបតី Trump បានសម្តែងនូវបំណងចង់ឱ្យប្រទេសនេះវិលត្រឡប់ទៅក្រុមទាំងប្រាំពីរ (G៧) និងបានបញ្ជាក់ថា ការដកទីក្រុងម៉ូស្គូចេញពី G៧ គឺជាកំហុសមួយ។

សូមគូសបញ្ជាក់ថា មុននេះរុស្ស៊ីធ្លាប់ជាសមាជិក G៧ ដែលពេលនោះគេស្គាល់ថាជា G៨ ប៉ុន្តែត្រូវបានបណ្តេញចេញពីអង្គការបន្ទាប់ពីការបញ្ចូលគ្រីមៀក្នុងឆ្នាំ ២០១៤៕