ជនភៀសខ្លួនប៉ាឡេស្ទីនត្រឡប់មកផ្ទះវិញនៅតំបន់ Gaza Strip នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ (ប្រភព៖ THX/TTXVN)

ក្រសួងការបរទេសអេហ្ស៊ីបបានប្រកាសថា សន្និសីទនៅថ្ងៃទី២៧ ខែកុម្ភៈ នឹងមានការចូលរួមពីមេដឹកនាំអារ៉ាប់ជាច្រើន និងប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas។

ក្រសួងការបរទេសអេហ្ស៊ីបបានលើកច្បាស់ថា សន្និសីទនេះធ្វើឡើងក្នុងបរិបទកំពុងមានការប្រឆាំង និងរិះគន់យ៉ាងទូលំទូលាយក្នុងសាធារណមតិអន្តរជាតិ លើសំណើរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការកាន់កាប់តំបន់ Gaza Strip និងតាំងទីលំនៅថ្មីដល់ប្រជាជនប៉ាឡេស្ទីននៅខាងក្រៅទឹកដីនេះ។ អេហ្ស៊ីប ហ្ស៊កដានី អាជ្ញាធរប៉ាឡេស្ទីន និងបណ្តាប្រទេសអារ៉ាប់បានច្រានចោលយ៉ាងដាច់អហង្ការចំពោះសំណើរបស់ប្រធា នាធិបតីអាមេរិកក្នុងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ ហើយបញ្ជាក់ជាថ្មីអំពីការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ជាមួយខ្សែព្រំដែនឆ្នាំ ១៩៦៧ ដោយឈរលើមូលដ្ឋាននៃដំណោះស្រាយរដ្ឋពីរ ដែលជាមធ្យោបាយតែមួយគត់ក្នុងការដោះស្រាយបញ្ហាប៉ាឡេស្ទីន។

ក៏នៅថ្ងៃទី ៩ កុម្ភៈនេះ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពិភាក្សាអំពីការអភិវឌ្ឍក្នុងតំបន់ រួមទាំងបញ្ហាប៉ាឡេស្ទីនផងដែរ៕