យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី កិច្ចសន្ទនាតាមទូរស័ព្ទបានធ្វើឡើងតាមគំនិតផ្តួចផ្តើមរបស់ភាគីអាមេរិក បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១២ ខែកុម្ភៈ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។ រូបថត៖ ក្រសួងការបរទេសរុស្ស៊ី

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពរក្សាបណ្តាញទំនាក់ទំនង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក និងដោះស្រាយបញ្ហាដែលនៅសេសសល់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ។ ភាគីទាំងពីរបានបង្ហាញពីបំណងចង់សហការលើបញ្ហាអន្តរជាតិជាបន្ទាន់ រួមទាំងការដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែន បញ្ហាប៉ាឡេស្ទីន ក៏ដូចជាស្ថានភាពទូទៅនៅមជ្ឈិមបូព៌ា និងតំបន់ផ្សេងៗទៀត។

រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានពិភាក្សាអំពីជម្រើសដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់គោលនយោបាយរឹតបន្តឹងលក្ខខណ្ឌប្រតិបត្តិការរបស់បេសកកម្មការទូតរុស្ស៊ីនៅសហរដ្ឋអាមេរិក ដែលត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ក្នុងឆ្នាំ ២០១៦ និងនាំទៅរកវិធានការតបតវិញពីសហពន្ធរុស្ស៊ី៕