វាយគង់អំណរសាទរភាគហ៊ុនវៀតណាមចូលទៅក្នុងទីផ្សារទើបលេចចេញបន្ទាប់បន្សំ
[VOVWORLD] - នាយប់ថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសន្និសីទ "វៀតណាមចូលរួមជាផ្លូវការនៅក្នុងសន្ទស្សន៍សកល - FTSE Russell Global Equity Index Series” (FTSE GEIS) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ង៉ូ វ៉ាន់ ទួន បានធ្វើពិធីវាយគង់ គូសសញ្ញាសម្គាល់សម្រាប់ភាគហ៊ុនវៀតណាមក្នុងការផ្លាស់ប្តូរពីទីផ្សារព្រំដែនទៅជាទីផ្សារទើបលេចចេញបន្ទាប់បន្សំ ស្របតាមចំណាត់ថ្នាក់របស់ FTSE Russell។
[VOVWORLD] - នាយប់ថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសន្និសីទ "វៀតណាមចូលរួមជាផ្លូវការនៅក្នុងសន្ទស្សន៍សកល - FTSE Russell Global Equity Index Series” (FTSE GEIS) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ង៉ូ វ៉ាន់ ទួន បានធ្វើពិធីវាយគង់ គូសសញ្ញាសម្គាល់សម្រាប់ភាគហ៊ុនវៀតណាមក្នុងការផ្លាស់ប្តូរពីទីផ្សារព្រំដែនទៅជាទីផ្សារទើបលេចចេញបន្ទាប់បន្សំ ស្របតាមចំណាត់ថ្នាក់របស់ FTSE Russell។
[VOVWORLD] - យុទ្ធនាការប្រចាំឆ្នាំ "ប៉ះសរទៈរដូវហាណូយឆ្នាំ ២០២៦" របស់ក្រុមហ៊ុន Vietnam Airline ត្រូវបានប្រកាសនាថ្ងៃទី១៨ ខែកញ្ញានៅទីក្រុងហាណូយ។
[VOVWORLD] - នាថ្ងៃទី១៨ ខែកញ្ញានេះ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកិច្ចសន្ទនាសមុទ្រលើកទី១៥ ដោយមានប្រធានបទ “ពីកិច្ចព្រមព្រៀងទៅដល់សកម្មភាព៖ អនុវត្តន៍កិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្នុងតំបន់ស្ថិតនៅក្រៅសិទ្ធិយុត្តាធិការជាតិ (កិច្ចព្រមព្រៀង BBNJ) សម្រាប់ការអភិបាលកិច្ចដោយយុត្តិធម៌និងមានប្រសិទ្ធភាព”។
[VOVWORLD] - របាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃទី ១៦ ខែកញ្ញា ដោយអង្គការ Bain & Company (សហរដ្ឋអាមេរិក) ធនាគារ DBS និង Vriens & Partners (សិង្ហបុរី) បានព្យាករណ៍ថា ខឿនសេដ្ឋកិច្ចធំជាងគេទាំង ៦ នៅអាស៊ីអាគ្នេយ៍ គឺប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម អាចសម្រេចបានអត្រាកំណើនជាមធ្យម ៤,៨% ក្នុងមួយឆ្នាំ ក្នុងដំណាក់កាល ២០២៦-២០៣៥។
[VOVWORLD] - អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នឹងអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក និងចូលរួមក្នុងសកម្មភាពទ្វេភាគីជាច្រើននៅសហរដ្ឋអាមេរិក និងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាណាដាចាប់ពីថ្ងៃទី ២០-២៥ ខែកញ្ញា។ ដំណើរទស្សនកិច្ចនេះគឺជាឱកាសមួយសម្រាប់វៀតណាមក្នុងការចូលរួមសំឡេងរបស់ខ្លួនចំពោះបញ្ហាអន្តរជាតិរួម បង្ហាញពីអាទិភាពអភិវឌ្ឍន៍របស់ប្រទេសជាតិ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក។
[VOVWORLD] - ការជជែកវែកញែកអំពីហានិភ័យនៃបញ្ញាសិប្បនិម្មិត (AI) ជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍ជាសកលក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលមជ្ឈដ្ឋានអ្នកជំនាញបច្ចេកវិទ្យាកាន់តែច្រើនបានព្រមានពីហានិភ័យនៃមនុស្សជាតិបាត់បង់ការគ្រប់គ្រងលើបច្ចេកវិទ្យាយុទ្ធសាស្ត្រនេះ។ លើសពីនេះ ភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងប៉ះពាល់កាន់តែខ្លាំងដល់ការរត់ប្រណាំង AI សកលផងដែរ។
[VOVWORLD] - អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា លំហអវកាសកំពុងបើកចេញឱកាសថ្មីសម្រាប់ការអភិវឌ្ឍ ព្រមទាំងដាក់ចេញនូវតម្រូវការថ្មីលើអភិបាលកិច្ច សុវត្ថិភាព និងការទទួលខុសត្រូវផងដែរ។
[VOVWORLD] - សន្និបាតទូទាំងប្រទេសស្តីពីការស្រាវជ្រាវ ការសិក្សា ការជ្រួតជ្រាប និងការអនុវត្តសេចក្តី សម្រេចចិត្ត និងសារាចរណែនាំមួយចំនួនរបស់ការិយាល័យនយោបាយ ដោយ ការិយាល័យនយោបាយ និងគណៈលេ រៀបចំឡើង នៅព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៦ មិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយទូលំទូលាយប៉ុណ្ណោះទេ ថែមទាំងបាន ផ្សព្វផ្សាយសារដ៏មានឥទ្ធិពលផងដែរ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការត្រិះ រិះអំពីអភិបាលកិច្ចជាតិរបស់វៀតណាម ដែលឆ្ពោះទៅលើកកំពស់សមត្ថភាពដឹកនាំរបស់ បក្សនៅក្នុងយុគសម័យថ្មី។
[VOVWORLD] - វៀតណាមបានបង្កើតបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីយ៉ាងទូលំទូលាយ ដែលបើកចេញឱកាសជាច្រើនសម្រាប់ទីផ្សារ ការវិនិយោគ និងការនាំចេញ។ ទោះជាយ៉ាងណាក៏ដោយ អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) មិនប្រែក្លាយទៅជាកំណើនដោយខ្លួនឯងនោះទេ ប្រសិនបើគ្មានសមត្ថភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន និងការចូលរួមយ៉ាងសកម្មរបស់សហគ្រាស។
[VOVWORLD] - បន្ទាប់ពីបានអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតនៅទីក្រុងហាណូយ អស់រយៈពេលជាងមួយឆ្នាំមក ការផ្លាស់ប្តូរឌីជីថលពីកម្រិតមូលដ្ឋានត្រូវបានចាត់ទុកថា ជាគន្លឹះនៃប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃគំរូនេះ។ ដំណើរការ និងបែបបទជាច្រើនត្រូវបានអនុវត្តនៅក្នុងបរិយាកាសឌីជីថល ដែលជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងគុណភាពនៃសេវាកម្មដល់ប្រជាពលរដ្ឋ និងអាជីវកម្ម។ ទន្ទឹមជាមួយគ្នានោះ រួមចំណែកដល់ការកសាងរដ្ឋបាលទំនើប តម្លាភាពនិងជំនាញ ដោយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ប្រតិបត្តិការយ៉ាងរលូននូវគំរូអាជ្ញាធរថ្មី។
[VOVWORLD] - ក្នុងក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបត្តិការដើម្បីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ថៃ អ្នកកាសែត Kim Ngan នៃវិទ្យុសំឡេងវៀតណាម រួមជាមួយក្រុមអ្នកសារព័ត៌មានមកពីគណៈកម្មាធិការទំនាក់ទំនងសាធារណៈថៃ មានឱកាសធ្វើបទសម្ភាសន៍លោក Niwat Athiwattananont – អនុប្រធាន Siam Cement Group (SCG) វៀតណាម និងជាអគ្គនាយកក្រុមហ៊ុនភាគហ៊ុនផ្លាស្ទិច Binh Minh អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅវៀតណាម។
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី ង្វៀន ធីថាញ់ ជួបសវនាការជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន
[VOVWORLD] - ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី ង្វៀន ធីថាញ់ បានជួបសវនាការជាមួយប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
VOV - ភ្នំពេញ
[VOVWORLD] - អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានស្នើឱ្យរដ្ឋសភាទាំងពីរជំរុញរាល់កម្មវិធី និងគម្រោងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្របសម្រួលការស្រាវជ្រាវ និងអនុវត្តគោលនយោបាយដើម្បីសម្រួលដល់ទំនាក់ទំនងទ្វេភាគីកាន់តែមានខ្លឹមសារ និងមានប្រសិទ្ធភាព។
វ៉ាន់ ហ៊ីវ
[VOVWORLD] - នាព្រឹកថ្ងៃទី ២៨ ខែកក្កដា នៅអគាររដ្ឋសភា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋសភាវៀតណាម លោកជិន ថាញ់ មិន បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី ក្នុងឱកាសដែលលោកស្រីដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៧-២៩ ខែកក្កដា ឆ្នាំ ២០២៦។
ឡេ ទ្វៀត
[VOVWORLD] - នៅកណ្តាលកំពូលភ្នំ Co Mạ ដ៏សុខសាន្ត ដែលគ្របដណ្ដប់ដោយពពកពេញមួយឆ្នាំ សូរសំឡេងម៉ាស៊ីនដេរ លាយឡំជាមួយចង្វាក់គែនរបស់ជនជាតិ Mong ដ៏ពិរោះរណ្តំ បង្កើតបានជាចង្វាក់រស់នៅដ៏ពិសេសមួយ។
[VOVWORLD] - ទីក្រុងហូជីមិញ គឺជាកន្លែងប្រមូលផ្ដុំគ្នារបស់ប្រជាពលរដ្ឋមកពីគ្រប់ទិសទីលើទូទាំងប្រទេស ដោយនាំមកនូវមុខម្ហូបពិសេសៗនៃតំបន់នីមួយៗ។
[VOVWORLD] - ដោយមានឆ្នេរសមុទ្រជាង ៣.២៦០ គីឡូម៉ែត្រ និងប្រព័ន្ធកោះ និងឈូងសមុទ្រដ៏សម្បូរបែប ប្រទេសវៀតណាមកំពុងមាន "កំណប់ទ្រព្យ" ដ៏មហាសាលមិនអាចកាត់ថ្លៃបាន ដើម្បីផ្លាស់ប្តូរទេសចរណ៍ឆ្នេរសមុទ្រទៅជាសសរស្តម្ភនៃសេដ្ឋកិច្ចសមុទ្រ។ ប៉ុន្តែ នៅក្នុងបរិបទនៃការប្រកួតប្រជែងសកល គំនិតនៃការធ្វើអាជីវកម្មធម្មជាតិសុទ្ធសាធ លែងជាការធានាសម្រាប់កំណើនទៀតហើយ។
[VOVWORLD] - មូលដ្ឋានបដិវត្តន៍វិនមានទីតាំងស្ថិតនៅឃុំ វៀតហ៊ុង ខេត្ត ឡាវកាយ គឺជាតំបន់ដែលកត់ត្រាព្រឹត្តិការណ៍សំខាន់ៗ ជាច្រើននៃចលនាបដិវត្តន៍មុនបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥។ ឆ្លងកាត់រយៈពេលជាង ៨០ ឆ្នាំកន្លងមក តម្លៃប្រវត្តិសាស្ត្រទាំងនេះនៅតែត្រូវបានថែរក្សា និងលើកកម្ពស់ បានក្លាយជាមូលដ្ឋានគ្រឹះខាងស្មារតីសម្រាប់ប្រជាជនឈានឡើងធើអ្នកមាន។
[VOVWORLD] - សង្គ្រាមបានបញ្ចប់ជាងកន្លះសតវត្សរ៍។ ប៉ុន្តែដំណើរខ្លះនៅតែបន្ត។ នៅក្នុងព្រៃឈើ និងជ្រលងភ្នំដែលធ្លាប់ជាសមរភូមិ ក្រុមស្វែងរករបស់វៀតណាមនៅតែប្រតិបត្តិការសកម្មភាពដ៏ស្ងៀមស្ងាត់ស្វែងរកដានដើម្បីនាំយុទ្ធជនពលី វិលត្រឡប់ទៅក្រុមគ្រួសារវិញ។ រួមដំណើរជាមួយពួកគេ មិនត្រឹមតែមានកងកម្លាំងក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកដែលមកពីទូទាំងមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ គឺអតីតយុទ្ធជនអាមេរិកដែលធ្លាប់ចូលរួមប្រយុទ្ធនៅវៀតណាម។
[VOVWORLD] - តាមដងទន្លេ Cai ភូមិក្វាងឌឹក (Quang Duc) ខេត្តដាក់ឡាក់ កំពុងរក្សាស្លាកស្នាមនៃភូមិសិប្បកម្មកុលាលភាជន៍ដែលមានអស់រយៈពេលជាច្រើនសតវត្សមកហើយ។
